ការពន្យល់អំពីវិក្កយបត្រក្រុមហ៊ុន South East Water របស់អ្នក

ការណែនាំនេះពន្យល់អំពីអ្វីដែលបានរួមបញ្ចូលនៅលើវិក្កយបត្រទឹករបស់អ្នក និងកន្លែងដែលទទួលបានជំនួយ។

ស្វែងយល់ពីវិក្កយបត្រទឹករបស់អ្នកមួយជំហានម្តងៗ

ប្រើវិក្កយបត្រអន្តរកម្មនេះដើម្បីស្វែងយល់អំពីវិក្កយបត្រការផ្គត់ផ្គង់ទឹកតាមលំនៅដ្ឋានធម្មតារបស់ក្រុមហ៊ុន South East Water។ យល់ពីអត្ថន័យនៃផ្នែកនីមួយៗនៃវិក្កយបត្រ។

ជ្រើសរើសរូបតំណាងនីមួយៗដើម្បី៖

  • យល់ពីការគិតថ្លៃនីមួយៗ
  • ស្វែងយល់ពីផ្នែកនីមួយៗនៃវិក្កយបត្រគឺសម្រាប់អ្វី
មើល៖ របៀបអានវិក្កយបត្រទឹករបស់អ្នក

នេះគឺជាវីដេអូខ្លីមួយដែលពន្យល់អំពីផ្នែកសំខាន់ៗនៃវិក្កយបត្ររបស់អ្នក។

មើលវីដេអូពន្យល់អំពីវិក្កយបត្រ

ត្រូវការជំនួយក្នុងការបង់វិក្កយបត្ររបស់អ្នកឬ?

ប្រសិនបើអ្នកមានបញ្ហាក្នុងការបង់ប្រាក់ ឬមានអ្វីមួយមើលទៅមិនត្រឹមត្រូវ យើងនៅទីនេះដើម្បីជួយ។

ហៅទូរសព្ទទៅសេវាកម្មអ្នកបកប្រែផ្ទាល់មាត់របស់យើងតាមរយៈលេខ 03 9209 0130 ដើម្បី៖

អ្នកអាចសន្សំបានរហូតដល់ទៅ 50% ជារៀងរាល់ឆ្នាំ ប្រសិនបើអ្នកមានកាតថែទាំសុខភាព កាតអ្នកចូលនិវត្តន៍ ឬកាត DVA ដែលមានសុពលភាព។

នេះរួមបញ្ចូលទាំងផែនការបង់ប្រាក់ដែលអាចបត់បែនបាន និងជម្រើសការគាំទ្រនានា រួមទាំងពេលវេលាបន្ថែមដើម្បីបង់ប្រាក់។

នៅពេលអ្នកផ្លាស់ប្តូរផ្ទះ ជាធម្មតាយើងទទួលបានព័ត៌មានលម្អិតរបស់អ្នកពី៖

  • អ្នកផ្តល់សេវាកម្មជួល ឬអ្នកគ្រប់គ្រងអចលនទ្រព្យរបស់អ្នក (ប្រសិនបើជួល)
  • មេធាវី ឬអ្នកផ្ទេរកម្មសិទ្ធិរបស់អ្នក (ប្រសិនបើទិញ)។

អ្នកមិនចាំបាច់ធ្វើអ្វីទេ - យើងនឹងរៀបចំគណនីរបស់អ្នកជូនអ្នក។

ប្រសិនបើអាសយដ្ឋានអ៊ីមែលរបស់អ្នកត្រូវបានផ្តល់ឱ្យ ជាធម្មតាយើងនឹងផ្ញើវិក្កយបត្រដំបូងរបស់អ្នកតាមអ៊ីមែល។ ប្រសិនបើអ្នកមិនទាន់បានទទួលវាទេ សូមពិនិត្យមើលថតសារឥតបានការ (spam folder) ឬថតសំរាម (junk folder) របស់អ្នក។

យើងសូមណែនាំឱ្យបន្ថែម billing@sew.com.au ទៅក្នុងបញ្ជីអ្នកផ្ញើដែលមានសុវត្ថិភាពរបស់អ្នក។

មូលហេតុដែលអាចកើតមាននៃវិក្កយបត្រខ្ពស់

ប្រសិនបើវិក្កយបត្ររបស់អ្នកខ្ពស់ជាងការរំពឹងទុក មានហេតុផលទូទៅមួយចំនួន។ សូមប្រើជំហានខាងក្រោមដើម្បីជួយរកមូលហេតុ។

សូមពិនិត្យមើលការវាស់កុងទ័រទឹកររបស់អ្នក 

ប្រសិនបើយើងមិនអាចចូលទៅកាន់កុងទ័រវាស់ទឹករបស់អ្នកបានទេ យើងប្រហែលជាបានប៉ាន់ប្រមាណការប្រើប្រាស់របស់អ្នកដោយផ្អែកលើវិក្កយបត្រកន្លងមក។

នេះអាចខ្ពស់ជាង ឬទាបជាងអ្វីដែលអ្នកបានប្រើ។

ប្រសិនបើរឿងនេះកើតឡើង យើងនឹងទុកកាតមួយដែលសុំឱ្យអ្នកវាស់កុងទ័រទឹករបស់អ្នក ហើយប្រាប់យើងពីការវាស់នោះ។

អ្នកក៏អាចបញ្ជូនការវាស់កុងទ័រទឹកបានដែរ ប្រសិនបើអ្នកគិតថាវិក្កយបត្ររបស់អ្នកមិនត្រឹមត្រូវ។ ផ្ញើអ៊ីមែលទៅកាន់  reading@servicestream.com.au ឬផ្ញើសារ SMS 0429 883 489។

ពិនិត្យមើលការលេចធ្លាយ

ក្បាលម៉ាស៊ីនទឹក បង្គន់ ឬប្រព័ន្ធទឹកក្តៅដែលលេចធ្លាយខ្ជះខ្ជាយទឹកច្រើន។ ការជួសជុលការលេចធ្លាយទាន់ពេលវេលា អាចជួយកាត់បន្ថយវិក្កយបត្ររបស់អ្នក។   

តើអ្នកបានប្រើប្រាស់ទឹកច្រើនជាងធម្មតាទេ?

ពលរដ្ឋមែលប៊ន ប្រើប្រាស់ទឹករាប់លានលីត្រជារៀងរាល់ថ្ងៃ។ នៅពេលដែលចំនួនពលរដ្ឋរបស់យើងកើនឡើង ហើយបរិស្ថានរបស់យើងផ្លាស់ប្តូរ វាជារឿងសំខាន់ដែលយើងធ្វើឱ្យដំណក់ទឹកនីមួយៗមានតម្លៃ។

ការប្រែប្រួលអាកាសធាតុ មនុស្សច្រើននៅផ្ទះ ការស្រោចទឹកសួនច្បារ ឬការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់អាចបង្កើនការប្រើប្រាស់ទឹក។

ប្រសិនបើវិក្កយបត្ររបស់អ្នកខ្ពស់ជាងការរំពឹងទុកដោយសារតែការលេចធ្លាយ យើងអាចពិនិត្យមើលគណនីរបស់អ្នកក្រោមគោលការណ៍ណែនាំរបស់យើងអំពីការបញ្ចុះថ្លៃប្រើប្រាស់ទឹកច្រើន និងការលេចធ្លាយ (HULA)

ដើម្បីមានសិទ្ធិទទួលបានការពិនិត្យឡើងវិញ អ្នកត្រូវតែ៖

ជួសជុលការលេចធ្លាយ

ការលេចធ្លាយត្រូវតែបានជួសជុលក្នុងរយៈពេល 2 សប្តាហ៍បន្ទាប់ពីអ្នកបានដឹងអំពីវា។

ដាក់ពាក្យសុំក្នុងរយៈពេលកំណត់

  • បញ្ជូនសំណើរបស់អ្នកក្នុងរយៈពេល 90 ថ្ងៃ គិតចាប់ពីថ្ងៃ៖
    • ទទួលបានការជូនដំណឹងពីយើងអំពីការប្រើប្រាស់ទឹកច្រើន ឬក៏
    • ថ្ងៃផុតកំណត់នៅលើវិក្កយបត្រដែលបង្ហាញពីការប្រើប្រាស់ទឹកច្រើន។

មិនធ្លាប់មានការពិនិត្យឡើងវិញក្នុងពេលថ្មីៗនេះទេ

  • អចលនទ្រព្យមិនត្រូវទទួលបានការពិនិត្យឡើងវិញអំពីការប្រើប្រាស់ទឹកច្រើនក្នុងរយៈពេល 5 ឆ្នាំកន្លងមក។


អ្វីខ្លះដែលអ្នកត្រូវផ្តល់៖

ដើម្បីស្នើសុំការពិនិត្យឡើងវិញ សូមផ្ញើឯកសារខាងក្រោមតាមរយៈអ៊ីមែល usage@sew.com.au៖

  • របាយការណ៍របស់ជាងទឹកដែលបញ្ជាក់ពីការលេចធ្លាយ និងការជួសជុល
  • រូបថតនៃការវាស់កុងទ័រទឹកបច្ចុប្បន្នរបស់អ្នក។

គ្រប់គ្រងគណនី និងចំណូលចិត្តការចេញវិក្កយបត្ររបស់អ្នក

អ្នកអាចពិនិត្យមើលបានយ៉ាងរហ័សអំពីចំនួនទឹកប្រាក់ដែលអ្នកជំពាក់ និងពេលវេលាដែលត្រូវបង់វិក្កយបត្ររបស់អ្នក។

សូមត្រៀមលេខគណនីរបស់អ្នក។ អ្នកនឹងរកឃើញវានៅខាងស្តាំផ្នែកខាងលើនៃវិក្កយបត្ររបស់អ្នក។

ប្រសិនបើវាងាយស្រួលជាងក្នុងការគ្រប់គ្រងការបង់ប្រាក់ចំនួនតិចជាង ហើយទៀងទាត់ នោះអ្នកអាចរៀបចំផែនការបង់ប្រាក់បាន។

បង់ប្រាក់ប្រចាំសប្តាហ៍ ពីរសប្តាហ៍ម្តង ឬប្រចាំខែ។

ការកាត់ប្រាក់ចេញពីគណនីដោយផ្ទាល់ គឺជាវិធីងាយស្រួលក្នុងការបង់វិក្កយបត្ររបស់អ្នក។

អ្នកនៅតែទទួលបានវិក្កយបត្ររបស់អ្នករៀងរាល់ 3 ខែម្តង។ ចំនួនទឹកប្រាក់ដែលត្រូវបង់នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិពីគណនីធនាគារ ឬកាតឥណទានដែលអ្នកបានកំណត់។

ទទួលបានវិក្កយបត្ររបស់អ្នកតាមអ៊ីមែលជំនួសឱ្យការផ្ញើតាមប្រៃសណីយ៍។

វាលឿនជាង ងាយស្រួលជាង និងជួយកាត់បន្ថយការប្រើប្រាស់ក្រដាស។

អ្នកជួល
ជាធម្មតាបង់សម្រាប់តែការប្រើប្រាស់ទឹកប៉ុណ្ណោះ។ នេះរួមបញ្ចូលទាំងការចោលទឹកកខ្វក់។

អ្នកផ្តល់សេវាកម្មជួល 



ជាធម្មតាបង់ថ្លៃសេវាកម្មទឹក និងលូទឹកស្អុយថេរ ក៏ដូចជាការគិតថ្លៃសេវាកម្មរបស់អាជ្ញាធរផ្សេងទៀត។

ប្រសិនបើអចលនទ្រព្យមួយមានកុងទ័រទឹកមួយរួមគ្នា (ឧទាហរណ៍ ប្លុកនៃផ្ទះយូនីត) អ្នកក៏អាចត្រូវបង់លើការប្រើប្រាស់ទឹកផងដែរ។ ការគិតថ្លៃសេវាកម្មទាំងនេះមិនអាចហុចបន្តទៅអ្នកជួលបានទេ។

ម្ចាស់-អ្នកកាន់កាប់

បង់លើការប្រើប្រាស់ទឹក ថ្លៃសេវាកម្មថេរ និងថ្លៃសេវាកម្មរបស់អាជ្ញាធរផ្សេងទៀត។

យើងផ្ញើវិក្កយបត្ររបស់អ្នករៀងរាល់ 3 ខែម្តង (ប្រចាំត្រីមាស) តាមរយៈអ៊ីមែល ឬប្រៃសណីយ៍។

ប្រសិនបើអ្នកទើបតែផ្លាស់ទីលំនៅថ្មីៗនេះ អ្នកអាចនឹងទទួលបានវិក្កយបត្រដំបូងមួយចំនួនរបស់អ្នករយៈពេលជិតៗគ្នា។ នេះអាចកើតឡើងប្រសិនបើអ្នកផ្លាស់ទីលំនៅរវាងអំឡុងពេលចេញវិក្កយបត្រ។ អ្នកនឹងមិនត្រូវបានគិតថ្លៃពីរដងសម្រាប់អំឡុងពេលដូចគ្នាទេ។

តើអ្នកត្រូវការជំនួយបន្ថែមទេ?

ហៅទូរសព្ទទៅសេវាកម្មអ្នកបកប្រែភាសាផ្ទាល់មាត់តាមលេខ

03 9209 0130